New Spelling Checker Version Released!
BETA Version .05 of the OpenOffice Spelling Checker has been released. While it has fewer words than the previous release, all the words have been manually checked and all duplicates have been deleted (before it was just multiple lists merged by a computer). We hope that it is more accurate and that it is useful to you as you work with the Khmer language.
Download it here: http://www.sbbic.org/km/khmer-spelling-checker
Want to help make it better? Contact us!
We're Back!
After a short absence we are back on the web. Our gracious service provider was broken into and hacked, so they needed to take down the site for a while in order to make some repairs. But now we are back up and stronger than ever.
Look for some updates soon!
ការកែសម្រួលឯកសារ
«នេនទុំរៀបចំប្រដាប់ប្រដានិងម្ហូបអាហារដាក់លើរទេះគោ ដើម្បីធ្វើដំណើរទៅស្រុកឆ្ងាយ ហើយក៏បររទេះចេញទៅ។ ពេលប្រហែលជាម៉ោងប្រាំបីព្រឹក ព្រះអាទិត្យបញ្ចេញពន្លឺក្រហមឆ្អិនឆ្អៅពីទិសបូព៌ ហើយគាត់បានមកដល់ដីវាលមួយនៃទីរួមខេត្ត។ បន្ទាប់មកគាត់បានដោះគោឲ្យសំរាកស៊ីស្មៅ នៅក្បែរផ្លូវដែលមានទឹកហូរនិងស្មៅខៀវខ្ចី រីឯគាត់ក៏ចាប់ផ្តើមទទួលទានអាហារ ពេលរួចរាល់គាត់បានទឹមគោឡើងវិញហើយក៏បន្តដំណើរទៅមុខទៀត។ លុះទៅដល់ស្រុកភូមិគេ មានអ្នកទិញជាច្រើនបាននាំគ្នាមកទិញតោករបស់គាត់ ហើយលក់អស់ខ្លះនៅសល់ខ្លះគាត់ក៏បន្តលក់តាមផ្លូវរហូតទៅដល់ខេត្តត្បូងឃ្មុំ។»
តើអ្នកអាចមើលដឹងទេថា តើកថាខ័ណ្ឌនេះដកស្រង់ចេញពីណា និងនិពន្ធដោយអ្នកណា?
រចនាតំបន់បណ្ដាញថ្មី!
យើងមានតំបន់បណ្ដាញដែលទើបរចនាថ្មី និងប្រសើរជាងមុន! សូមចាប់ផ្តើមពិនិត្យមើលថាតើវាមានលក្ខណៈយ៉ាងដូចម្តេច? តំបន់នេះអាចឲ្យអ្នកស្ម័គ្រចិត្តបកប្រែមាតិកាតំបន់ ស.ស.ឈ.ក ទៅជាខ្មែរ មានភាពងាយស្រួលជាងមុន។ ដូច្នេះ បើសិនជាអ្នកមានចំណាប់អារម្មណ៍ចង់ធ្វើជាអ្នករបកប្រែនៅក្នុងតំបន់នេះ សូមមេត្តាផ្តល់ពត៌មានឲ្យយើងជាមុនសិន ដោយគ្រាន់តែចុចត្រង់នេះ!
ជាមួយគ្នានោះដែរ សូមសាកល្បងពិនិត្យមើលវេទិកាថ្មី ហើយនិងផ្នែកសៀវភៅថ្មីៗ (អ្នកអាចបង្កើតសៀវភៅ និងបកប្រែដោយខ្លួនឯង បើសិនជាអ្នកចុះឈ្មោះនៅក្នុងតំបន់នេះ)។
លក្ខណៈពិសេសផ្សេងៗជាច្រើនទៀតនឹងមកដល់ពេលក្រោយ សូមឧស្សាហ៍តាមដាន!
