Fullscreen-capture-7182010-83846-AM

តើ តួ​ពុម្ពអក្សរ​យូនីកូដខ្មែរ ត្រូវ​បាន​បង្ហាញ​មិន​បាន​ត្រឹម​ត្រូវ​មែន​ទេ​នៅ​ក្នុង OpenOffice របស់​លោកអ្នក? នៅ​ពេល​ដែល​លោកអ្នក​ប្រើ ឧបករណ៍​ពិនិត្យ​អក្ខរាវិរុទ្ធ​ខ្មែរ ដើម្បី​ពិនិត្យ​អត្ថបទ តើ លោកអ្នក ឃើញ​មាន ប្រអប់​ការេ បង្ហាញ​លាយ​ជា​មួយ​អក្សរ​ខ្មែរ ទេ?
បញ្ហា​នេះ​បន្ទាល​មក​ពី​លក្ខណ​ទូ​ទៅ​របស់​ប្រភេទ​ពុម្ពអក្សរ GUI (default GUI font)ដែល​មិន​មាន​នូវ​តួអក្សរ​ខ្មែរ​គ្រប់​ទាំង​អស់។


១) ដើម្បី​ដោះស្រាយ​បញ្ហា​ការ​បង្ហាញ​អក្សរខ្មែរ​មិន​បាន​ត្រឹម​ត្រូវ​សូម ទៅ​កាន់ Tools>Options…>OpenOffice.org>View រួច​សូម​ដក​សញ្ញា​ធីក​ដើម្បី​មិន​ជ្រើសរើស នូវ “Use system font for interface”។


២) បន្ទាប់​មក​សូម​ទៅ​កាន់ Tools>Options…>OpenOffice.org>Fonts រួច​គូស​ធីក​សំរាប់ “Apply replacement table”។ ​វាយ​ “Andale Sans UI” ទៅ​ក្នុង​ប្រអប់​ខាង​ក្រោម “Font” (វា​មិន​ស្ថិត​ក្នុង​តា​រាង​នោះ​ទេ) ហើយ​បន្ទាប់មក​ជ្រើសរើស ប្រភេទ​អក្សរ​មួយ​ដែល​មាន​តួអក្សរ​ខ្មែរ​មួយ​ពេញ​លេញ​ដែល​ត្រូវ​បាន​ដាក់​ខាង​ក្រោម “Replacement with” ( Khmer SBBIC System ល្អ​ប្រើ)។


៣) សូម​ចុច​លើ សញ្ញា​ធីក​ពណ៌​បៃតង។


៤) បន្ទាប់​មក​សូម​ទៅ​កាន់ Tools>Options…>OpenOffice.org>View ហើយ​សូម​បញ្ជាក់​ថា “Use system font for user interface” មិន​ត្រូវ​បាន​គូស​ធីក​ជ្រើស​រើស រួច​ហើយ​សូម​ចុច “OK”។ រួច​សូម re-boot OpenOffice (ប្រសិនជា​ចាំ​បាច់) ហើយ​អត្ថបទ​ភាសាខ្មែរ​របស់​លោកអ្នក​នឹង​មើល​ទៅ​ប្រសើរ​ជាង​មុន។


ផង​ដែរ​នោះ បើសិន​លោកអ្នក​ឃើញ​ចន្លោះ​ពណ៌​ប្រផេះ​រវាង​តួអក្សរ​សូម ចុច លើ “View” menu ហើយ​ជ្រើស​រើស “Field Shadings” ដើម្បី​បំបាត់​នូវ​ចន្លោះ​ទាំង​នោះ(ឬ​ក៏​លោក​អ្នក​អាច ចុច Ctrl និង F8)។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Fill out this field
Fill out this field
សូម​បញ្ចូល​អាសយដ្ឋាន​អ៊ីមែល​ដែល​ត្រឹម​ត្រូវ។
You need to agree with the terms to proceed

This site uses Akismet to reduce spam. Learn how your comment data is processed.

ម៉ឺនុយ