General Discussions
ដាក់ស្នើដោយ sudakura នៅថ្ងៃ ព្រហស្បត៍, 2009-04-30 09:00 ។
Babiloo គឺជាកម្មវិធីកូដបើកចំហហើយឥតគិតថ្លៃ បង្កើតឡើងដើម្បីអាននូវវចនានុក្រមក្រៅបណ្តាញ ដែលឥឡូវនេះមានជាភាសាខ្មែរហើយ។ លក្ខណៈពិសេសនៃកម្មវិធីនេះមានដូចជា ៖
- មានផ្ទុកវចនានុក្រមខ្មែរជាស្រេច ដែលវចនានុក្រមនេះទទួលបានពីវិទ្យាស្ថានពុទ្ធិសាសនបណ្ឌិត កម្ពុជា។
- ដំណើរការលើគ្រប់ប្រព័ន្ធប្រតិបត្តការទាំងអស់ដូចជា Windows, Linux, MacOS, Nokia S60 (>1.9)។
- អាចប្រើប្រាស់បានជាមួយនឹងឯកសារវចនានុក្រមទំរង់ជា SDictionary និង StarDict។
- បង្ហាញជាលក្ខណៈឯកសារ HTML នូវវចនានុក្រមដែលវាអាចទទួលយកបាន(supported)
- អាចទាញយកវចនានុក្រមថ្មីៗពីអ៊ិនធឺណិតបានតាមរយៈកម្មវិធីនេះ
- កម្មវិធីនេះសរសេរឡើងដោយប្រើភាសាផាយសាន់ (Python) ជាមួយនិងហ្រ្វេមវ៉ឺកឃ្យូធី (QT Framework) កូដងាយយល់អាចអោយអ្នករៀនផាយសាន់បានយ៉ាងងាយ ។
ចំពោះពត័មានបន្ថែមសូមចូលទស្សនាគេហទំព៍រ Babiloo.org