ការ​កែសម្រួល​ឯកសារ

«នេន​ទុំ​រៀប​ចំ​ប្រដាប់​ប្រដា​និង​ម្ហូប​អាហារ​​ដាក់​លើ​រទេះ​គោ ដើម្បី​ធ្វើ​ដំណើរ​ទៅ​ស្រុក​ឆ្ងាយ​ ហើយ​ក៏​បរ​រទេះ​ចេញ​ទៅ។ ពេល​ប្រហែល​ជា​ម៉ោង​ប្រាំ​បី​ព្រឹក ព្រះ​អាទិត្យ​បញ្ចេញ​ពន្លឺ​ក្រហម​ឆ្អិន​ឆ្អៅ​ពី​ទិស​បូព៌ ហើយ​គាត់​បាន​មក​ដល់​ដី​វាល​មួយ​នៃ​ទី​រួម​ខេត្ត។ បន្ទាប់​មក​គាត់​បាន​ដោះ​គោ​​ឲ្យ​សំរាក​ស៊ី​ស្មៅ​ នៅ​ក្បែរ​ផ្លូវ​ដែល​មានទឹក​ហូរ​និង​ស្មៅ​ខៀវ​ខ្ចី​ រីឯ​គាត់​ក៏​ចាប់ផ្តើម​ទទួល​ទាន​អាហារ ពេល​រួច​រាល់​គាត់​បាន​ទឹម​គោ​ឡើង​វិញ​ហើយ​ក៏​បន្ត​ដំណើរ​ទៅមុខ​ទៀត។ លុះ​ទៅ​ដល់​ស្រុក​ភូមិ​គេ មាន​អ្នក​ទិញ​ជា​ច្រើន​បាន​នាំ​គ្នា​មក​ទិញ​តោក​របស់​គាត់ ហើយ​លក់​អស់​ខ្លះ​នៅ​សល់​ខ្លះ​គាត់​ក៏​​បន្ត​លក់​តាម​ផ្លូវ​រហូត​ទៅ​ដល់​ខេត្ត​ត្បូង​ឃ្មុំ។»

តើអ្នក​អាច​មើល​ដឹង​ទេ​ថា​ តើក​ថា​ខ័ណ្ឌ​នេះ​ដក​ស្រង់​ចេញ​ពី​ណា ​និង​និពន្ធ​ដោយ​អ្នក​ណា?

គុណសម្បត្តិ​និង​គុណ​វិបត្តិ​នៃការ​កែសម្រួល​ឯកសារ

នៅ​លើ​លោក​យើង​នេះ​គ្មាន​​អ្វី​ល្អ​ឥត​ខ្ចោះ​នោះ​ទេ វា​តែង​តែ​​មាន​គុណ​សម្បត្តិ​និង​គុណ​វិបត្តិ​របស់​វា​ជា​និច្ច។ ដូច​គ្នា​នេះ​ដែរ​ ចំពោះ​ការ​កែ​សម្រួល​ឯកសារ​​វា​តែង​តែ​មាន​ចំណុច​ល្អ​និង​ចំណុច​មិន​ល្អ​របស់​វា​។ តាម​គំនិត​ផ្ទាល់​ខ្លួន​របស់​យើង​ខ្ញុំ ​យើង​ខ្ញុំ​យល់​ថា​ការ​កែ​សម្រួល​ឯកសារ​មាន​ផល​ប្រយោជន៍​ខ្លាំង​ណាស់​សំរាប់​មិត្ត​អ្នក​អាន​បច្ចុប្បន្ន។

Syndicate content