នៅក្នុងភាសាខ្មែរ គេតែងយកពាក្យ “ការ” ទៅដាក់ពីមុខពាក្យដែលជាកិរិយាសព្ទ ឬគុណនាម (ដែលជា ឫសនៃពាក្យ) ដើម្បីបំប្លែងពាក្យនោះឲ្យទៅជា នាមសព្ទ។ នៅក្នុងវចនានុក្រមសម្ដេចសង្ឃ ជួន ណាត យើងសង្កេតឃើញថាមាន ពាក្យ “អភិវឌ្ឍ” ជាកិរិយាសព្ទ ហើយពាក្យ “អភិវឌ្ឍន៍” ជានាមសព្ទ។ ពាក្យទាំងពីរនេះមាន ឫសនៃពាក្យ គឺ “អភិវឌ្ឍ”។ ដូច្នេះ យើងអាចសរសេរ “ការអភិវឌ្ឍ” គឺជាការត្រឹមត្រូវតាមក្បួនវេយ្យាករណ៍។ នៅក្នុងសៀវភៅវចនានុក្រមសម្ដេចសង្ឃ ជួន ណាត ពុំបានសរសេរបញ្ជាក់អំពីវេយ្យាករណ៍ ទាក់ទិននឹង ពាក្យ “អភិវឌ្ឍ” និង “អភិវឌ្ឍន៍” ឬពាក្យដែលមានចុងបញ្ចប់ដោយ “-ន៍” ទេ ប៉ុន្តែសម្ដេចបានសរសេរបញ្ជាក់អំពីវេយ្យាករណ៍ទាក់ទិននឹងពាក្យ “ប្រព្រឹត្តិ” ទំព័រទី ៦៥៨។ ចំណែកលោក កេង វ៉ាន់សាក់ បានបញ្ជាក់នៅក្នុងសៀវភៅ “មូលភាពបង្កើតពាក្យថ្មី” ថា ការសរសេរពាក្យ “ការអនុវត្ត” ត្រឹមត្រូវតាមក្បួនវេយ្យាករណ៍ យើងមិនត្រូវសរសេរ “ការអនុវត្តន៍” ទេ។ យើងមិនដែលឃើញគេសរសេរ “ការអភិវឌ្ឍន” ឡើយ។ ប៉ុន្តែ ពាក្យ “អភិវឌ្ឍនភាព” និង “អភិវឌ្ឍនាការ” យើងជួបប្រទះមានការប្រើច្រើនក្នុងសំណេរ។
Thank you You Lana – your comment is very helpful – especially your citation of Chuon Nath’s Dictionary.
Your email address will not be published. Required fields are marked *
Notify me of follow-up comments by email.
Notify me of new posts by email.
Post Comment
This site uses Akismet to reduce spam. Learn how your comment data is processed.
2 Comments. Leave new
នៅក្នុងភាសាខ្មែរ គេតែងយកពាក្យ “ការ” ទៅដាក់ពីមុខពាក្យដែលជាកិរិយាសព្ទ ឬគុណនាម (ដែលជា ឫសនៃពាក្យ) ដើម្បីបំប្លែងពាក្យនោះឲ្យទៅជា នាមសព្ទ។ នៅក្នុងវចនានុក្រមសម្ដេចសង្ឃ ជួន ណាត យើងសង្កេតឃើញថាមាន ពាក្យ “អភិវឌ្ឍ” ជាកិរិយាសព្ទ ហើយពាក្យ “អភិវឌ្ឍន៍” ជានាមសព្ទ។ ពាក្យទាំងពីរនេះមាន ឫសនៃពាក្យ គឺ “អភិវឌ្ឍ”។ ដូច្នេះ យើងអាចសរសេរ “ការអភិវឌ្ឍ” គឺជាការត្រឹមត្រូវតាមក្បួនវេយ្យាករណ៍។
នៅក្នុងសៀវភៅវចនានុក្រមសម្ដេចសង្ឃ ជួន ណាត ពុំបានសរសេរបញ្ជាក់អំពីវេយ្យាករណ៍ ទាក់ទិននឹង ពាក្យ “អភិវឌ្ឍ” និង “អភិវឌ្ឍន៍” ឬពាក្យដែលមានចុងបញ្ចប់ដោយ “-ន៍” ទេ ប៉ុន្តែសម្ដេចបានសរសេរបញ្ជាក់អំពីវេយ្យាករណ៍ទាក់ទិននឹងពាក្យ “ប្រព្រឹត្តិ” ទំព័រទី ៦៥៨។ ចំណែកលោក កេង វ៉ាន់សាក់ បានបញ្ជាក់នៅក្នុងសៀវភៅ “មូលភាពបង្កើតពាក្យថ្មី” ថា ការសរសេរពាក្យ “ការអនុវត្ត” ត្រឹមត្រូវតាមក្បួនវេយ្យាករណ៍ យើងមិនត្រូវសរសេរ “ការអនុវត្តន៍” ទេ។
យើងមិនដែលឃើញគេសរសេរ “ការអភិវឌ្ឍន” ឡើយ។ ប៉ុន្តែ ពាក្យ “អភិវឌ្ឍនភាព” និង “អភិវឌ្ឍនាការ” យើងជួបប្រទះមានការប្រើច្រើនក្នុងសំណេរ។
Thank you You Lana – your comment is very helpful – especially your citation of Chuon Nath’s Dictionary.