Dr. ឃឹន សុខ wrote in his book «វេយ្យាករណ៍ភាសាខ្មែរ» on page 61 as follows:

ជើង ដ និង ជើង ត គេប្រើសញ្ញាតែមួយគឺ   ្ដ ។ គេអាចដឹងថាសញ្ញានេះ ជាជើង ដ ឬជាជើង ត ដោយសារយើងស្គាល់ពាក្យនោះ។

    • ស្ដ សញ្ញា ្ដ ជាជើង ដ គេអាន [ស្ដ]
    • ស្តឹក សញ្ញា ្ត ជាជើង ត គេអាន [ស្ត]

នៅក្នុងពាក្យសរសេរជាព្យាង្គតម្រួត គេសន្មតថា បើសញ្ញា   ្ដ  នៅក្រោម ណ សញ្ញានេះជាជើង ដ ហើយបើនៅក្រោម ន គឺជាជើង ត។

    • បណ្ដឹង អាន [បន់ + ដឹង]
    • បន្តឹង អាន [បន់ + តឹង]

5 Comments. Leave new

  • មិនអាចទៅរួចទេ… ចុះ កណ្ដាល… អណ្ដាត…

    Reply
    • បង យោង​តាម​​លោក​គ្រូ ឃឹន សុខ គាត់​ថា រាល់ ជើង ្ដ នៅ​ក្រោម​អក្សរ «ណ» គឺ​ជា​ជើង «ដ»

      Reply
  • ការពន្យល់ នេះ គឺ ត្រឹមត្រូវ តាម លក្ខណៈ វេយ្យាករណ៍ ខ្មែរ ហើយ ប៉ុន្តែ បើ និយាយ នៅ ក្នុង សម័យ globalization នេះ គឺ វា នៅ ខ្វះ សម្រាប់ ការប្រើប្រាស់ អោយ បាន ច្បាសលាស់។ ឧបមា ថា យើង ត្រូវការ សរសេរ អោយ ត្រូវ តាម សំឡេង បរទេស ដូច ពាក្យ ថា star, style, stock, ហើយ សម្រាប់ អ្នក ដែល គ្នា ចំណេះដឹង អំពី វត្ថុ ទាំងនោះ, តើ ធ្វើ ម៉េច គាត់ ដឹង ថា ត្រូវ អាន ជា ជើង ដ ឬ ជើង ត?

    Reply
  • មួយទៀត តាមវចនានុក្រម ពាក្យជាភាសាបាលី ដែលប្រើជើង ដ ឬ ត នៅកន្ទុយ (ដូច សង្ក្រាន្ត ។ល។) ត្រូវប្រើជើង ត ក្នុងការវាយអក្សរ ទោះបីជើងនោះមិនចេញសម្លេងក្នុងការនិយាយក្តី ។ បើដាក់ជើង ដ វិញ ពេលខ្លះរកពាក្យហ្នឹងក្នុងវចនានុក្រមមិនឃើញសោះ ។ នេះជាបញ្ហាដើលកើតឡើងដោយសារតែបច្ចេកទេសទាន់សម័យនេះ ។

    Reply

Leave a Reply

Your email address will not be published. Required fields are marked *

Fill out this field
Fill out this field
Please enter a valid email address.
You need to agree with the terms to proceed

This site uses Akismet to reduce spam. Learn how your comment data is processed.

Menu