តើ​បងប្អូន​ដែល​ឆ្ងល់​ថា យើង​គួរ​ប្រើ ឬក៏​មិន​ប្រើ​យុគលពិន្ទុ () នៅ​ពេល​ណា​ដែរឬទេ?
យោងទៅតាម​សៀវភៅ «កម្ពុជវេយ្យាករណ៍» និពន្ធ​ដោយ​លោកគ្រូ ខៀវ ជុំ នៅ​ក្នុង​ទំព័រ ៤២-៤៣ គាត់​បាន​លើក​ឡើង​ថា៖

ចំពោះ​ពាក្យ​បាលី​នឹង​សំស្ក្រឹត ដែល​មិន​មាន​ពាក្យ​ដទៃ​ភ្ជាប់​ខាង​ចុង គឺ​ពាក្យ​ដាច់​ពី​គ្នា​មួយ​បទៗ ត្រូវ​ប្រើ​យុគលពិន្ទុ ដូច «ថេរៈ គណៈ មរណៈ ព្យព្ជានៈ អវយវៈ» ពាក្យ​បាលីសំស្ក្រឹត​ដែល​នៅ​ខាង​ដើម​ព្យាង្គ​ក្នុង​បទ​មួយៗ ដូច «គណៈ មរណៈ» តួ «» នឹង «, » មិន​ត្រូវ​ប្រើ​យុគលពិន្ទុ​ទេ។ល។ តែ​បើ​មាន​ពាក្យ​ជាប់​គ្នា​ច្រើន​បទ​ដែល​ហៅ​ថា​បទសមាស* ធ្វើ​ឲ្យ​ព្យាង្គ​ដែល​ប្រើ​យុគលពិន្ទុ​នោះ មិន​មែន​ជា​ព្យាង្គ​ចុង មិន​ត្រូវ​ប្រើ​យុគលពិន្ទុ​ទេ​ដូច «ថេរសមាគម គណបតិ មរណភា» ជា​ដើម។ ត្រង់​នេះ​ត្រូវ​សង្កេត​ឲ្យ​ដឹង​ថា ពាក្យ​ណា​ជា​បទសមាស ពាក្យ​ណា​មិន​មែន​ជា​បទសមាស ដោយ​ល្អិតល្អន់​ដូច «គណបតិ» ពាក្យ​នេះ​ជា​មាស តែ​គណៈ​សង្ឃ​មិន​មែន​ជា​ពាក្យ​សមាស គឺ «គណ» ពាក្យ​មួយ «សង្ឃ» ពាក្យ​មួយ។ 

*សមាស ( . ) [សៈម៉ាស ] ( សំ., បា. )

ការ​បង្រួម​ចូល; ការ​បំប្រួញ​ឲ្យ​ខ្លី, ឲ្យ​តិច​ចុះ, ឲ្យ​សង្ខេប ។ ព. . សព្ទ​តន្តិ​ភាសា​យ៉ាង​ដូច​បាលី​និង​សំស្ក្រឹត​ដែល​បំប្រួញ​បទ​តាំង​ពី​ពីរ​ឡើង​ទៅ​ឲ្យ​ជាប់​គ្នា​តែ​មួយ, ដូច​ជា : សមាន + អានុភាព > សមានានុភាព អានុភាព​ស្មើ​គ្នា ឬ​អ្នក​ដែល​មាន​អានុភាព​ប្រហែល​គ្នា; រាជ + វង្ស + អនុវង្ស > រាជ​វង្សានុវង្ស វង្ស​ស្ដេច​ធំ​និង​តូច ឬ​វង្ស​ស្ដេច​និង​វង្ស​ដែល​ជាប់​ក្រសែ​ស្ដេច ប៉ុន្តែ​ឃ្លាត​ក្លាយ​ហើយ; យ៉ាង​នេះ ហៅ​ថា បទ​សមាស ឬ សមាស​នាម ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Fill out this field
Fill out this field
សូម​បញ្ចូល​អាសយដ្ឋាន​អ៊ីមែល​ដែល​ត្រឹម​ត្រូវ។
You need to agree with the terms to proceed

This site uses Akismet to reduce spam. Learn how your comment data is processed.

ម៉ឺនុយ